១ របាក្សត្រ 15:17-23 KHOV

17 ពួក​លេវី​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក​នេះ គឺ​ហេម៉ាន ជា​កូន​យ៉ូអែល ហើយ​ក្នុង​ពួក​បង​ប្អូន​របស់​លោក គឺ​អេសាភ ជា​កូន​រេបេគា ឯ​ក្នុង​ពួក​ម្រ៉ារី ជា​បង​ប្អូន​លោក គឺ​អេថាន ជា​កូន​គូសាយ៉ា

18 ហើយ​ពួក​បង​ប្អូន​គេ ដែល​ជា​ថ្នាក់​ទី​២​ឲ្យ​បាន​នៅ​ជា​មួយ​ដែរ គឺ​សាការី បេន យ្អាស៊ាល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម និង​យីអែល ដែល​សុទ្ធ​តែ​ជា​ពួក​អ្នក​ឆ្មាំ​ទ្វារ

19 ដូច្នេះ ពួក​អ្នក​ចំរៀង គឺ​ហេម៉ាន អេសាភ និង​អេថាន ក៏​កាន់​ឈឹង​លង្ហិន សំរាប់​វាយ​ឲ្យ​ឮ​រងំ

20 ហើយ​សាការី យ្អាស៊ាល សេមី‌រ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និង​បេណាយ៉ា ក៏​កាន់​ពិណ សំរាប់​ដេញ តាម​សំឡេង​ស្រួច

21 ហើយ​ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម យីអែល និង​អ័សាស៊ា ក៏​កាន់​ស៊ុង​ខ្សែ​៨ សំរាប់​នឹង​ចាប់​នាំ​មុខ​ពួក​ចំរៀង

22 ហើយ​កេណានា ជា​មេ​ពួក​លេវី លោក​ត្រួត​លើ​ការ​ចំរៀង គឺ​លោក​ដែល​បង្ហាត់​ការ​នោះ ពី​ព្រោះ​លោក​ជា​អ្នក​ប្រសប់

23 ឯ​បេរេគា និង​អែល‌កាណា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចូល