19 ដូច្នេះ ពួកអ្នកចំរៀង គឺហេម៉ាន អេសាភ និងអេថាន ក៏កាន់ឈឹងលង្ហិន សំរាប់វាយឲ្យឮរងំ
20 ហើយសាការី យ្អាស៊ាល សេមីរ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និងបេណាយ៉ា ក៏កាន់ពិណ សំរាប់ដេញ តាមសំឡេងស្រួច
21 ហើយម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម យីអែល និងអ័សាស៊ា ក៏កាន់ស៊ុងខ្សែ៨ សំរាប់នឹងចាប់នាំមុខពួកចំរៀង
22 ហើយកេណានា ជាមេពួកលេវី លោកត្រួតលើការចំរៀង គឺលោកដែលបង្ហាត់ការនោះ ពីព្រោះលោកជាអ្នកប្រសប់
23 ឯបេរេគា និងអែលកាណា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហឹបចូល
24 សេបានា យេហូសាផាត នេថានេល អ័ម៉ាសាយ សាការី បេណាយ៉ា អេលាស៊ើរ ដ៏ជាពួកសង្ឃ គេក៏ផ្លុំត្រែនៅចំពោះហឹបនៃព្រះ ឯអូបិឌ-អេដំម និងយេហ៊ីយ៉ា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហឹបចេញ។
25 ដូច្នេះ ដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកមេទ័ព ក៏ទៅនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដំម មកដោយអរសប្បាយ