១ របាក្សត្រ 15:2-8 KHOV

2 រួច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មិន​ត្រូវ​ឲ្យ​អ្នក​ណា​សែង​ហឹប​នៃ​ព្រះ​ឡើយ លើក​តែ​ពួក​លេវី​ប៉ុណ្ណោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​គេ ទុក​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ ហើយ​ឲ្យ​ធ្វើ​ការ‌ងារ ថ្វាយ​ទ្រង់ជា​ដរាប

3 ដូច្នេះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា មក​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀប​សំរាប់

4 ទ្រង់​ក៏​ប្រមូល​ពួក​កូន​ចៅ​អើរ៉ុន និង​ពួក​លេវី

5 គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​អ៊ូរាល​ជា​មេ និង​បង​ប្អូន​លោក​១២០​នាក់

6 ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​អ័សាយ៉ា​ជា​មេ និង​បង​ប្អូន​លោក​២២០​នាក់

7 ក្នុង​ពួក​កូន​ចៅ​គើសុន មាន​យ៉ូអែល​ជា​មេ និង​បង​ប្អូន​លោក​១៣០​នាក់

8 ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​សេម៉ាយ៉ា​ជា​មេ និង​បង​ប្អូន​លោក​២០០​នាក់