១ របាក្សត្រ 15:20-26 KHOV

20 ហើយ​សាការី យ្អាស៊ាល សេមី‌រ៉ាម៉ូត យីអែល អ៊ូនី អេលាប ម្អាសេយ៉ា និង​បេណាយ៉ា ក៏​កាន់​ពិណ សំរាប់​ដេញ តាម​សំឡេង​ស្រួច

21 ហើយ​ម៉ាធិធា អេលី‌ផាលេ មីក‌នេយ៉ា អូបិឌ-អេដំម យីអែល និង​អ័សាស៊ា ក៏​កាន់​ស៊ុង​ខ្សែ​៨ សំរាប់​នឹង​ចាប់​នាំ​មុខ​ពួក​ចំរៀង

22 ហើយ​កេណានា ជា​មេ​ពួក​លេវី លោក​ត្រួត​លើ​ការ​ចំរៀង គឺ​លោក​ដែល​បង្ហាត់​ការ​នោះ ពី​ព្រោះ​លោក​ជា​អ្នក​ប្រសប់

23 ឯ​បេរេគា និង​អែល‌កាណា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចូល

24 សេបានា យេហូ‌សា‌ផាត នេថា‌នេល អ័ម៉ា‌សាយ សាការី បេណាយ៉ា អេលា‌ស៊ើរ ដ៏​ជា​ពួក​សង្ឃ គេ​ក៏​ផ្លុំ​ត្រែ​នៅ​ចំពោះ​ហឹប​នៃ​ព្រះ ឯ​អូបិឌ-អេដំម និង​យេហ៊ីយ៉ា គេ​ជា​អ្នក​ឆ្មាំ​ទ្វារ សំរាប់​បើក​ឲ្យ​ហឹប​ចេញ។

25 ដូច្នេះ ដាវីឌ ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល និង​ពួក​មេ‌ទ័ព ក៏​ទៅ​នាំ​យក​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ពី​ផ្ទះ​អូបិឌ-អេដំម មក​ដោយ​អរ​សប្បាយ

26 រួច​ដោយ​ព្រោះ​ព្រះ​ទ្រង់​ប្រោស​មេត្តា​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា បាន​ជា​គេ​ថ្វាយ​កូន​គោ​៧ និង​ពពែ​៧ ទុក​ជា​យញ្ញ‌បូជា