22 ហើយកេណានា ជាមេពួកលេវី លោកត្រួតលើការចំរៀង គឺលោកដែលបង្ហាត់ការនោះ ពីព្រោះលោកជាអ្នកប្រសប់
23 ឯបេរេគា និងអែលកាណា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហឹបចូល
24 សេបានា យេហូសាផាត នេថានេល អ័ម៉ាសាយ សាការី បេណាយ៉ា អេលាស៊ើរ ដ៏ជាពួកសង្ឃ គេក៏ផ្លុំត្រែនៅចំពោះហឹបនៃព្រះ ឯអូបិឌ-អេដំម និងយេហ៊ីយ៉ា គេជាអ្នកឆ្មាំទ្វារ សំរាប់បើកឲ្យហឹបចេញ។
25 ដូច្នេះ ដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល និងពួកមេទ័ព ក៏ទៅនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដំម មកដោយអរសប្បាយ
26 រួចដោយព្រោះព្រះទ្រង់ប្រោសមេត្តាដល់ពួកលេវី ដែលសែងហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា បានជាគេថ្វាយកូនគោ៧ និងពពែ៧ ទុកជាយញ្ញបូជា
27 ឯដាវីឌទ្រង់ព្រះពស្ត្រសំពត់ខ្លូតទេសយ៉ាងម៉ដ្ត ព្រមទាំងពួកលេវីដែលសែងហឹប ពួកចំរៀង និងកេណានា ជាមេលើពួកចំរៀងផង ហើយដាវីឌក៏ពាក់អេផូឌ ធ្វើពីសំពត់ខ្លូតទេសដែរ
28 គឺយ៉ាងនោះ ដែលពួកអ៊ីស្រាអែលទាំងអស់ បាននាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាឡើងមក ដោយសំរែកអរសប្បាយ និងសូរស្នែង ត្រែ ហើយនឹងឈឹង ព្រមទាំងដេញពិណ ហើយចាប់ស៊ុងផង។