១ របាក្សត្រ 15:3-9 KHOV

3 ដូច្នេះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​មក​ឯ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​នាំ​យក​ហឹប​នៃ​ព្រះ‌យេហូវ៉ា មក​ឯ​កន្លែង​ដែល​ទ្រង់​បាន​រៀប​សំរាប់

4 ទ្រង់​ក៏​ប្រមូល​ពួក​កូន​ចៅ​អើរ៉ុន និង​ពួក​លេវី

5 គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​អ៊ូរាល​ជា​មេ និង​បង​ប្អូន​លោក​១២០​នាក់

6 ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​អ័សាយ៉ា​ជា​មេ និង​បង​ប្អូន​លោក​២២០​នាក់

7 ក្នុង​ពួក​កូន​ចៅ​គើសុន មាន​យ៉ូអែល​ជា​មេ និង​បង​ប្អូន​លោក​១៣០​នាក់

8 ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​សេម៉ាយ៉ា​ជា​មេ និង​បង​ប្អូន​លោក​២០០​នាក់

9 ក្នុង​ពួក​កូន​ចៅ​ហេប្រុន មាន​អេលាល​ជា​មេ និង​បង​ប្អូន​លោក​៨០​នាក់