១ របាក្សត្រ 16:1-7 KHOV

1 គេ​នាំ​យក​ហឹប​នៃ​ព្រះ​មក ដាក់​នៅ​កណ្តាល​ត្រសាល ដែល​ដាវីឌ​បាន​ដំឡើង​ទុក​សំរាប់ រួច​ក៏​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី នៅ​ចំពោះ​ព្រះ

2 កាល​ដាវីឌ​បាន​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​មេត្រី​ទាំង​នោះ​រួច​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ពួក​ជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

3 រួច​ទ្រង់​ចែក​នំបុ័ង​១​ដុំ សាច់​១​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​១​ផែន ឲ្យ​ដល់​សាសន៍​អ៊ីស្រា‌អែល​គ្រប់ៗ​គ្នា ទាំង​ប្រុស​ទាំង​ស្រី។

4 ទ្រង់​ក៏​ដំរូវ​ពួក​លេវី​ខ្លះ ឲ្យ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​រំឭក អរ​ព្រះ‌គុណ ហើយ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

5 គឺ​អេសាភ​ជា​មេ ហើយ​បន្ទាប់​មក​មាន​សាការី យីអែល សេមី‌រ៉ាម៉ូត យេហ៊ី‌អែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដំម និង​យីអែល សុទ្ធ​តែ​កាន់​ពិណ និង​ស៊ុង ហើយ​អេសាភ​ជា​អ្នក​វាយ​ឈឹង​ឲ្យ​ឮ​រងំ

6 ឯ​បេណាយ៉ា និង​យ៉ាហា‌សៀល ជា​ពួក​សង្ឃ ក៏​ផ្លុំ​ត្រែ​ជានិច្ច នៅ​ចំពោះ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ។

7 នៅ​ថ្ងៃ​នោះ​ឯង ដាវីឌ​បាន​បង្គាប់​មុន​ដំបូង ឲ្យ​មាន​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ‌សារ​អេសាភ និង​ពួក​បង​ប្អូន​លោក​ថា