១ របាក្សត្រ 16:10-16 KHOV

10 ចូរ​មាន​ចិត្ត​រីក‌រាយ ដោយ​នូវ​ព្រះ‌នាម​បរិសុទ្ធ​របស់​ទ្រង់ ចូរ​ឲ្យ​អស់​អ្នក ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា មាន​ចិត្ត​អរ​សប្បាយ​ឡើង

11 ចូរ​សង្កិន​រក​ព្រះ‌យេហូវ៉ា និង​ឥទ្ធា‌នុភាព​របស់​ទ្រង់ ចូរ​រក​ព្រះ‌ភក្ត្រ​ទ្រង់​ជានិច្ច

12 ចូរ​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ គឺ​ពី​ការ​ចំឡែក​របស់​ទ្រង់ និង​ពី​សេចក្ដី​យុត្តិ‌ធម៌​ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់​មក

13 ឱ​អ្នក​រាល់​គ្នា​ជា​ពូជ​ពង្ស​អ៊ីស្រា‌អែល ជា​ពួក​បំរើ​ទ្រង់ គឺ​ពួក​កូន​ចៅ​យ៉ាកុប ជា​ពួក​អ្នក​ជ្រើស‌រើស​របស់​ទ្រង់​អើយ

14 ទ្រង់​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា សេចក្ដី​បញ្ញត្ត​ទាំង​ប៉ុន្មាន​នៃ​ទ្រង់ នៅ​ពេញ‌ពាស​លើ​ផែនដី

15 ចូរ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជា​ដរាប គឺ​ជា​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​បង្គាប់ ដល់​មនុស្ស​ទាំង​ពាន់​ដំណ

16 ជា​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​អ័ប្រា‌ហាំ ហើយ​ជា​សេចក្ដី​សម្បថ ដែល​ទ្រង់​បាន​ស្បថ​នឹង​អ៊ីសាក