១ របាក្សត្រ 16:18-24 KHOV

18 ដោយ​ព្រះ‌បន្ទូល​ថា អញ និង​ឲ្យ​ស្រុក​កាណាន​ដល់​ឯង ទុក​ជា​ចំណែក​មរដក​របស់​ឯង

19 ក្នុង​កាល​ដែល​អ្នក​រាល់​គ្នា​នៅ​គ្នា​តិច​នៅ​ឡើយ គឺ​មាន​គ្នា​តិច​ណាស់ ក៏​គ្រាន់​តែ​ស្នាក់​នៅ​ស្រុក​នេះ​ប៉ុណ្ណោះ​ផង

20 គេ​ចេញ​ដំណើរ​ពី​នគរ​១​ទៅ​នគរ​១ ហើយ​ពី​សាសន៍១​ដល់​សាសន៍១​ទៀត

21 ទ្រង់​មិន​បើក​ឲ្យ​មនុស្ស​ណា​សង្កត់‌សង្កិន​គេ​ឡើយ ទ្រង់​បាន​បន្ទោស​ដល់​ទាំង​ពួក​ស្តេច​ដោយ​ព្រោះ​គេ​ផង

22 ដោយ​ព្រះ‌បន្ទូល​ថា កុំ​ពាល់​ពួក​ដែល​អញ​បាន​ចាក់​ប្រេង​ឲ្យ​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​បាប​ដល់​ពួក​ហោរា​របស់​អញ​ដែរ

23 ឱ​លោកីយ៍​ទាំង​មូល​អើយ ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​សំដែង​ពី​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​រាល់ៗ​ថ្ងៃ

24 ចូរ​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ទ្រង់ នៅ​ក្នុង​គ្រប់​ទាំង​នគរ ហើយ​ពី​ការ​អស្ចារ្យ​របស់​ទ្រង់ នៅ​កណ្តាល​អស់​ទាំង​សាសន៍