១ របាក្សត្រ 16:38-43 KHOV

38 ឯ​អូបិឌ-អេដំម ជា​កូន​យេឌូថិន និង​ហូសា ព្រម​ទាំង​បង​ប្អូន​លោក​ចំនួន​៦៨​នាក់ បាន​តាំង​ឡើង​ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ

39 ចំណែក​សាដុក​ដ៏​ជា​សង្ឃ និង​បង​ប្អូន​លោក ជា​ពួក​សង្ឃ បាន​តាំង​ឲ្យ​នៅ​មុខ​រោង​ឧបោសថ​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​លើ​ទី​ខ្ពស់​ត្រង់​គីបៀន

40 ដើម្បី​នឹង​ថ្វាយ​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាស‌នា ដែល​សំរាប់​ដង្វាយ​ដុត រាល់​ព្រឹក​រាល់​ល្ងាច​ជានិច្ច តាម​គ្រប់​ទាំង​សេចក្ដី ដែល​បាន​ចែង​ទុក​មក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល

41 មាន​ទាំង​ហេម៉ាន និង​យេឌូថិន​នៅ​ជា​មួយ​ដែរ ព្រម​ទាំង​ពួក​អ្នក​ឯ​ទៀត ដែល​បាន​ដំរូវ​ដោយ​ឈ្មោះ​ផង ដើម្បី​នឹង​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់​កល្ប‌ជានិច្ច

42 ហេម៉ាន និង​យេឌូថិន​នេះ គេ​មាន​ត្រែ និង​ឈឹង សំរាប់​ពួក​អ្នក​ភ្លេង និង​ប្រដាប់​ឯ​ទៀត​សំរាប់​ប្រកប​ភ្លេង​ថ្វាយ​ព្រះ ហើយ​ពួក​កូន​ចៅ​យេឌូថិន គេ​នៅ​ត្រង់​មាត់​ទ្វារ

43 រួច​បណ្តា‌ជន​ក៏​វិល​ទៅ​ផ្ទះ​គេ​រៀង​ខ្លួន​ទៅ ហើយ​ដាវីឌ​ទ្រង់​ក៏​ត្រឡប់​ទៅ ដើម្បី​ឲ្យ​ពរ​ដល់​ពួក​វង្សា​ញាតិ​របស់​ទ្រង់។