1 លុះកាលដាវីឌបានគង់នៅក្នុងដំណាក់ទ្រង់ហើយ នោះទ្រង់មានព្រះបន្ទូលទៅហោរាណាថាន់ថា មើលខ្ញុំនៅក្នុងដំណាក់ធ្វើពីឈើតាត្រៅ តែឯហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា មានតែសំពត់បាំងប៉ុណ្ណោះ
2 ដូច្នេះ ណាថាន់ទូលថា សូមទ្រង់ធ្វើតាមគ្រប់ទាំងសេចក្ដីប្រាថ្នាដែលនៅក្នុងព្រះទ័យចុះ ដ្បិតព្រះទ្រង់គង់ជាមួយនឹងទ្រង់ហើយ
3 តែនៅវេលាយប់នោះឯង ព្រះបន្ទូលនៃព្រះបានមកដល់ណាថាន់ថា
4 ចូរទៅប្រាប់ដល់ដាវីឌ ជាអ្នកបំរើអញថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មិនត្រូវឲ្យឯងស្អាងព្រះវិហារ ឲ្យអញបាននៅនោះឡើយ