១ របាក្សត្រ 17:3-9 KHOV

3 តែ​នៅ​វេលា​យប់​នោះ​ឯង ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​មក​ដល់​ណាថាន់​ថា

4 ចូរ​ទៅ​ប្រាប់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មិន​ត្រូវ​ឲ្យ​ឯង​ស្អាង​ព្រះ‌វិហារ ឲ្យ​អញ​បាន​នៅ​នោះ​ឡើយ

5 ដ្បិត​តាំង​ពី​អញ​នាំ​សាសន៍​អ៊ីស្រា‌អែល​ឡើង​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​អញ​មិន​បាន​នៅ​ក្នុង​ព្រះ‌វិហារ​ណា​ទេ គឺ​បាន​ទៅ​ពី​ត្រសាល​១​ដល់​ត្រសាល​១ ហើយ​ពី​រោង​ឧបោសថ​១​ដល់​រោង​ឧបោសថ​១​ទៀត

6 នៅ​គ្រប់​ទី​កន្លែង ដែល​អញ​ដើរ​ជា​មួយ​នឹង​ពួក​អ៊ីស្រា‌អែល នោះ​តើ​អញ​ដែល​និយាយ​១​ម៉ាត់ នឹង​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​ណា​មួយ ដែល​អញ​បាន​បង្គាប់​ឲ្យ​ឃ្វាល​រាស្ត្រ​អញ​ថា ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ស្អាង​ព្រះ‌វិហារ ពី​ឈើ​តាត្រៅ​ឲ្យ​អញ​ឬ​ទេ

7 ដូច្នេះ ត្រូវ​ឲ្យ​ឯង​និយាយ​នឹង​ដាវីឌ ជា​អ្នក​បំរើ​អញ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​យក​ឯង​ពី​ក្រោល​សត្វ គឺ​ពី​ការ​ឃ្វាល​ហ្វូង​ចៀម​មក ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ

8 អញ​បាន​នៅ​ជា​មួយ​នឹង​ឯង នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ឯង​បាន​ទៅ​ដែរ ក៏​បាន​ដក​ពួក​ខ្មាំង​សត្រូវ​ទាំង​អស់​ពី​មុខ​ឯង​ចេញ ហើយ​បាន​លើក​ឈ្មោះ​ឯង​ជា​ធំ ដូច​ជា​ឈ្មោះ​នៃ​អស់​អ្នក​ធំ ដែល​នៅ​ផែនដី

9 អញ​បាន​ដំរូវ ឲ្យ​ពួក​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ មាន​ទី​លំនៅ ដើម្បី​ឲ្យ​គេ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​ផង​គេ ឥត​ដែល​ត្រូវ​រើ​ទៅ​ឯ​ណា​ទៀត ពួក​ខូច​អាក្រក់​នឹង​មិន​ពង្រេច‌ពង្រឹល​គេ ដូច​កាល​ពី​មុន