១ របាក្សត្រ 18:12-17 KHOV

12 ឯ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា​ក៏​ប្រហារ​ពួក​សាសន៍​អេដំម​អស់​១​ម៉ឺន​៨​ពាន់​នាក់ នៅ​ត្រង់​ច្រក​ភ្នំ​អំបិល

13 ក៏​ដាក់​កង‌ទ័ព​ឲ្យ​រក្សា​នៅ​ស្រុក​អេដំម ដូច្នេះ ពួក​អេដំម​ទាំង​អស់​បាន​ចំណុះ​ដាវីឌ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​ដាវីឌ​មាន​ជ័យ‌ជំនះ នៅ​គ្រប់​ទី​កន្លែង​ណា ដែល​ទ្រង់​យាង​ទៅ។

14 ឯ​ដាវីឌ ទ្រង់​បាន​សោយ‌រាជ្យ លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​សំរេច​ការ​ទាំង​អស់​ដល់​បណ្តា‌ជន​ដោយ​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត

15 មាន​យ៉ូអាប់ ជា​កូន​សេរូយ៉ា ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តា​ពល‌ទ័ព​ទាំង​អស់ និង​យេហូ‌សា‌ផាត ជា​កូន​អ័ហ៊ី‌លូឌ ធ្វើ​ជា​អ្នក​កត់​ទុក​នូវ​ពង្សាវតារ

16 សាដុក ជា​កូន​អ័ហ៊ី‌ទូប និង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្ឃ សេរ៉ាយ៉ា ជា​ស្មៀន​ហ្លួង

17 បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​លើ​ពួក​កេរេ‌ធីម ហើយ​នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ​ក៏​ធ្វើ​ជា​សេនាបតី។