13 ក៏ដាក់កងទ័ពឲ្យរក្សានៅស្រុកអេដំម ដូច្នេះ ពួកអេដំមទាំងអស់បានចំណុះដាវីឌ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យដាវីឌមានជ័យជំនះ នៅគ្រប់ទីកន្លែងណា ដែលទ្រង់យាងទៅ។
14 ឯដាវីឌ ទ្រង់បានសោយរាជ្យ លើសាសន៍អ៊ីស្រាអែលទាំងមូល ហើយក៏សំរេចការទាំងអស់ដល់បណ្តាជនដោយយុត្តិធម៌ និងសេចក្ដីសុចរិត
15 មានយ៉ូអាប់ ជាកូនសេរូយ៉ា ធ្វើជាមេត្រួតត្រាលើបណ្តាពលទ័ពទាំងអស់ និងយេហូសាផាត ជាកូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ
16 សាដុក ជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្ឃ សេរ៉ាយ៉ា ជាស្មៀនហ្លួង
17 បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម ហើយនឹងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌក៏ធ្វើជាសេនាបតី។