១ របាក្សត្រ 19:3-9 KHOV

3 ប៉ុន្តែ ពួក​មេ​របស់​កូន​ចៅ​អាំម៉ូន​ទូល​ដល់​ហានូន​ថា ទ្រង់​ជឿ​ថា ដាវីឌ​ចង់​លើក​មុខ​បិតា​ទ្រង់ ដោយ​ចាត់​ពួក​នេះ​មក​ជួយ​កំសាន្ត​ទុក្ខ​ទ្រង់​ឬ​អី ដែល​ពួក​ទូត​នេះ​បាន​មក​ឯ​ទ្រង់​ដូច្នេះ គឺ​ដើម្បី​តែ​នឹង​ឈ្លប​លប ហើយ​សង្កេត​មើល​ស្រុក​ប៉ុណ្ណោះ រួច​បំផ្លាញ​វិញ​ទេ​តើ

4 ដូច្នេះ ហានូន​ក៏​ចាប់​ពួក​ទូត​របស់​ដាវីឌ​មក​កោរ ហើយ​កាត់​អាវ​គេ​ផ្តាច់​ផ្នែក​ខាង​ក្រោម នៅ​ត្រឹម​គូថ រួច​លែង​ឲ្យ​ទៅ​វិញ

5 មាន​មនុស្ស​មក​ទូល​ដល់​ដាវីឌ ពី​ការ​ដែល​គេ​ប្រព្រឹត្ត​នឹង​ពួក​ទូត​ទាំង​នោះ ដូច្នេះ ទ្រង់​ចាត់​មនុស្ស​ឲ្យ​ទៅ​ទទួល ដ្បិត​គេ​មាន​សេចក្ដី​ខ្មាស​ណាស់ ហើយ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ស្នាក់​នៅ​ក្រុង​យេរីខូរ​សិន​ចុះ ចាំ​ទំរាំ​ពុក‌ចង្កា​បាន​ដុះ​ជា​ថ្មី​ឡើង រួច​សឹម​ត្រឡប់​មក​វិញ។

6 លុះ​កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា គេ​បាន​នាំ​ឲ្យ​ដាវីឌ​ខ្ពើម​ដល់​ខ្លួន​ហើយ នោះ​ហានូន និង​ពួក​កូន​ចៅ​អាំម៉ូន ក៏​ផ្ញើ​ប្រាក់​១​ពាន់​ហាប ទៅ​ជួល​រទេះ​ចំបាំង និង​ទ័ព​សេះ​ពី​ស្រុក​មេសូ‌ប៉ូ‌តាមា ស្រុក​ស៊ីរី-ម្អាកា និង​ពី​ស្រុក​សូបា​មក​ជួយ

7 យ៉ាង​នោះ គេ​ជួល​បាន​រទេះ ៣​ម៉ឺន​២​ពាន់ ព្រម​ទាំង​ស្តេច​ស្រុក​ម្អាកា និង​បណ្តា​រាស្ត្រ​របស់​ទ្រង់​ផង ពួក​ទាំង​នោះ​ក៏​មក​បោះ​ទ័ព នៅ​មុខ​ក្រុង​មេឌីបា ឯ​ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​ពី​ទី​ក្រុង​ខ្លួន​ទាំង​ប៉ុន្មាន មូល​មក​ច្បាំង

8 កាល​ដាវីឌ​បាន​ជ្រាប នោះ​ទ្រង់​ចាត់​យ៉ូអាប់ និង​ពួក​ពល‌ទ័ព​ខ្លាំង​ពូកែ​ទាំង​អស់ ឲ្យ​ចេញ​ទៅ

9 ពួក​កូន​ចៅ​អាំម៉ូន ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ហើយ​ពួក​ស្តេច​ដែល​មក​ជួយ គេ​ក៏​នៅ​ឯ​វាល​ដោយ​ខ្លួន។