១ របាក្សត្រ 2:1-6 KHOV

1 នេះ​ជា​កូន​របស់​អ៊ីស្រា‌អែល គឺ​រូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់‌យូល៉ូន

2 ដាន់ យ៉ូសែប បេន‌យ៉ា‌មីន ណែប‌ថាលី កាឌ់ និង​អេស៊ើរ។

3 ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ និង​សេឡា ជា​កូន​ទាំង​៣ ដែល​កូន​ស្រី​របស់​ស៊ូអា សាសន៍​កាណាន បាន​បង្កើត​ឲ្យ​គាត់ ឯ​អ៊ើរ កូន​ច្បង​យូដា គាត់​ជា​មនុស្ស​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​សំឡាប់​ចោល​ទៅ

4 តាម៉ារ​ជា​កូន​ប្រសា​ស្រី​យូដា ក៏​បង្កើត​ពេរេស និង​សេរ៉ាស​ឲ្យ​គាត់​ដែរ ដូច្នេះ កូន​របស់​យូដា​ទាំង​អស់​មាន​៥​នាក់។

5 ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល

6 កូន​របស់​សេរ៉ាស គឺ​ស៊ីមរី អេថាន ហេម៉ាន កាល‌កូល និង​ដារ៉ា ទាំង​អស់​មាន​៥​នាក់