1 នេះជាកូនរបស់អ៊ីស្រាអែល គឺរូបេន ស៊ីម្មាន លេវី យូដា អ៊ីសាខារ សាប់យូល៉ូន
2 ដាន់ យ៉ូសែប បេនយ៉ាមីន ណែបថាលី កាឌ់ និងអេស៊ើរ។
3 ឯកូនរបស់យូដា គឺអ៊ើរ អូណាន់ និងសេឡា ជាកូនទាំង៣ ដែលកូនស្រីរបស់ស៊ូអា សាសន៍កាណាន បានបង្កើតឲ្យគាត់ ឯអ៊ើរ កូនច្បងយូដា គាត់ជាមនុស្សអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយទ្រង់ក៏សំឡាប់ចោលទៅ
4 តាម៉ារជាកូនប្រសាស្រីយូដា ក៏បង្កើតពេរេស និងសេរ៉ាសឲ្យគាត់ដែរ ដូច្នេះ កូនរបស់យូដាទាំងអស់មាន៥នាក់។
5 ឯកូនរបស់ពេរេស គឺហេស្រុន និងហាមុល
6 កូនរបស់សេរ៉ាស គឺស៊ីមរី អេថាន ហេម៉ាន កាលកូល និងដារ៉ា ទាំងអស់មាន៥នាក់
7 កូនរបស់កើមី គឺអេកានជាអ្នកដែលនាំឲ្យមានសេចក្ដីវេទនា នៅក្នុងពួកអ៊ីស្រាអែល ដោយបានរំលងច្បាប់ ខាងឯរបស់ដែលត្រូវបំផ្លាញអស់រលីង