១ របាក្សត្រ 2:17-23 KHOV

17 ឯ​នាង​អ័ប៊ី‌កែល​ក៏​បង្កើត​អ័ម៉ាសា ឪពុក​អ័ម៉ាសា​ឈ្មោះ​យេធើ​ជា​សាសន៍​អ៊ីស‌ម៉ា‌អែល។

18 កាលែប ជា​កូន​ហេស្រុន ក៏​បង្កើត​កូន​នឹង​អ័ស៊ូបា​ប្រពន្ធ​គាត់ ហើយ​នឹង​យេរី‌អូត​ដែរ កូន​របស់​នាង​អ័ស៊ូបា គឺ​យេស៊ើរ សូបាប់ និង​អើដូន

19 រួច​អ័ស៊ូបា​នាង​ស្លាប់​ទៅ ហើយ​កាលែប​គាត់​យក​នាង​អេប្រាតា​ធ្វើ​ជា​ប្រពន្ធ នាង​នោះ​បង្កើត​ហ៊ើរ​ឲ្យ​គាត់

20 ហើយ​ហ៊ើរ​បង្កើត​យូរីៗ​បង្កើត​បេតសា‌លាល។

21 ក្រោយ​នោះ​មក ហេស្រុន​ក៏​ចូល​ទៅ​យក​កូន​ស្រី​ម្នាក់​របស់​ម៉ាគារ ជា​ឪពុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ក្នុង​កាល​ដែល​គាត់​បាន​អាយុ​៦០​ឆ្នាំ​ហើយ នាង​នោះ​បង្កើត​សេគូប​ឲ្យ​គាត់

22 សេគូប​បង្កើត​យ៉ាអ៊ារ ជា​អ្នក​ដែល​មាន​ទី​ក្រុង​២៣​នៅ​ស្រុក​កាឡាត

23 គាត់​វាយ​យក​បាន​ស្រុក​កេស៊ូរី និង​ស្រុក​អើរ៉ាម ព្រម​ទាំង​ទី​ក្រុង​យ៉ាអ៊ារ​ទាំង​នោះ និង​ក្រុង​កេណាត ហើយ​នឹង​ភូមិ​នៅ​ជុំវិញ​ផង គឺ​យក​បាន​ទី​ក្រុង​ពី​គេ​ទាំង​អស់​៦០ ទី​ក្រុង​ទាំង​នោះ​ជា​របស់​ផង​ម៉ាគារ​ឪពុក​កាឡាត