18 កាលែប ជាកូនហេស្រុន ក៏បង្កើតកូននឹងអ័ស៊ូបាប្រពន្ធគាត់ ហើយនឹងយេរីអូតដែរ កូនរបស់នាងអ័ស៊ូបា គឺយេស៊ើរ សូបាប់ និងអើដូន
19 រួចអ័ស៊ូបានាងស្លាប់ទៅ ហើយកាលែបគាត់យកនាងអេប្រាតាធ្វើជាប្រពន្ធ នាងនោះបង្កើតហ៊ើរឲ្យគាត់
20 ហើយហ៊ើរបង្កើតយូរីៗបង្កើតបេតសាលាល។
21 ក្រោយនោះមក ហេស្រុនក៏ចូលទៅយកកូនស្រីម្នាក់របស់ម៉ាគារ ជាឪពុកកាឡាត ធ្វើជាប្រពន្ធ ក្នុងកាលដែលគាត់បានអាយុ៦០ឆ្នាំហើយ នាងនោះបង្កើតសេគូបឲ្យគាត់
22 សេគូបបង្កើតយ៉ាអ៊ារ ជាអ្នកដែលមានទីក្រុង២៣នៅស្រុកកាឡាត
23 គាត់វាយយកបានស្រុកកេស៊ូរី និងស្រុកអើរ៉ាម ព្រមទាំងទីក្រុងយ៉ាអ៊ារទាំងនោះ និងក្រុងកេណាត ហើយនឹងភូមិនៅជុំវិញផង គឺយកបានទីក្រុងពីគេទាំងអស់៦០ ទីក្រុងទាំងនោះជារបស់ផងម៉ាគារឪពុកកាឡាត
24 ក្រោយដែលហេស្រុនបានស្លាប់នៅត្រង់ក្រុងកាលែប-អេប្រាតាហើយ នោះអ័ប៊ីយ៉ា ជាប្រពន្ធគាត់ ក៏សំរាលកូនឲ្យគាត់ ឈ្មោះអាសហ៊ើរ ដែលជាឪពុកត្កូអា។