១ របាក្សត្រ 2:31-37 KHOV

31 កូន​របស់​អ័ផែម គឺ​អ៊ីស៊ី ហើយ​កូន​របស់​អ៊ីស៊ី គឺ​សេសាន ជា​កូន​សេសាន ឯ​កូន​សេសាន គឺ​អ័ឡាយ

32 ឯ​កូន​របស់​យ៉ាដា ជា​ប្អូន​សាម៉ាយ គឺ​យេធើ និង​យ៉ូណា‌ថាន តែ​យេធើ​គាត់​ស្លាប់​ទៅ​ឥត​មាន​កូន

33 ឯ​កូន​របស់​យ៉ូណា‌ថាន គឺ​ពេលេត និង​សាសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​នៃ​យេរ៉ា‌ម្អែល

34 រីឯ​សេសាន​គាត់​គ្មាន​កូន​ប្រុស​ទេ មាន​សុទ្ធ​តែ​កូន​ស្រី​វិញ ក៏​មាន​អ្នក​បំរើ​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​យ៉ារហា

35 ហើយ​សេសាន​គាត់​ឲ្យ​កូន​ស្រី​គាត់ ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​យ៉ារហា ជា​អ្នក​បំរើ​នោះ នាង​បង្កើត​អ័ថាយ​ឲ្យ​គាត់

36 ហើយ​អ័ថាយ​បង្កើត​ណាថាន់ៗ​បង្កើត​សាបាឌ

37 សាបាឌ​បង្កើត​អែបឡាល អែបឡាល​បង្កើត​អូបិឌ