32 ឯកូនរបស់យ៉ាដា ជាប្អូនសាម៉ាយ គឺយេធើ និងយ៉ូណាថាន តែយេធើគាត់ស្លាប់ទៅឥតមានកូន
33 ឯកូនរបស់យ៉ូណាថាន គឺពេលេត និងសាសា នោះសុទ្ធតែជាកូនចៅនៃយេរ៉ាម្អែល
34 រីឯសេសានគាត់គ្មានកូនប្រុសទេ មានសុទ្ធតែកូនស្រីវិញ ក៏មានអ្នកបំរើសាសន៍អេស៊ីព្ទម្នាក់ឈ្មោះយ៉ារហា
35 ហើយសេសានគាត់ឲ្យកូនស្រីគាត់ ទៅធ្វើជាប្រពន្ធរបស់យ៉ារហា ជាអ្នកបំរើនោះ នាងបង្កើតអ័ថាយឲ្យគាត់
36 ហើយអ័ថាយបង្កើតណាថាន់ៗបង្កើតសាបាឌ
37 សាបាឌបង្កើតអែបឡាល អែបឡាលបង្កើតអូបិឌ
38 អូបិឌបង្កើតយេហ៊ូវៗបង្កើតអ័សារា