4 តាម៉ារជាកូនប្រសាស្រីយូដា ក៏បង្កើតពេរេស និងសេរ៉ាសឲ្យគាត់ដែរ ដូច្នេះ កូនរបស់យូដាទាំងអស់មាន៥នាក់។
5 ឯកូនរបស់ពេរេស គឺហេស្រុន និងហាមុល
6 កូនរបស់សេរ៉ាស គឺស៊ីមរី អេថាន ហេម៉ាន កាលកូល និងដារ៉ា ទាំងអស់មាន៥នាក់
7 កូនរបស់កើមី គឺអេកានជាអ្នកដែលនាំឲ្យមានសេចក្ដីវេទនា នៅក្នុងពួកអ៊ីស្រាអែល ដោយបានរំលងច្បាប់ ខាងឯរបស់ដែលត្រូវបំផ្លាញអស់រលីង
8 ឯកូនអេថាន គឺអ័សារា។
9 ឯកូនរបស់ហេស្រុន នោះគឺយេរ៉ាម្អែល រ៉ាម និងកាលែប
10 រ៉ាមក៏បង្កើតអ័មីន៉ាដាប់ ហើយអ័មីន៉ាដាប់គាត់បង្កើតណាសូន ដែលជាកំពូលលើពួកកូនចៅយូដា