19 ដូច្នេះ ដាវីឌក៏ឡើងទៅ តាមពាក្យដែលកាឌ់បានទូលដោយនូវព្រះនាមព្រះយេហូវ៉ា
20 កាលអ័រ៉ៅណាកំពុងតែបញ្ជាន់ស្រូវ នោះស្រាប់តែបែរមកឃើញទេវតា ឯកូនគាត់ទាំង៤នាក់ ដែលនៅជាមួយ ក៏ពួនខ្លួន
21 ហើយកំពុងដែលដាវីឌយាងមកឯអ័រ៉ៅណា នោះគាត់ក៏ក្រឡេកទៅឃើញ រួចចេញពីទីលានមក ក្រាបផ្កាប់មុខចុះដល់ដីនៅចំពោះដាវីឌ
22 ឯដាវីឌ ទ្រង់មានព្រះបន្ទូលនឹងគាត់ថា សូមឲ្យដីទីលាននេះមកយើងចុះ ដើម្បីនឹងស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ចូរលក់ឲ្យយើងពេញថ្លៃចុះ ប្រយោជន៍ដើម្បីឲ្យសេចក្ដីវេទនានេះ បានបាត់ចេញពីបណ្តាជនទៅ
23 អ័រ៉ៅណាគាត់ទូលតបថា បពិត្រព្រះករុណា សូមទ្រង់ទទួលយកចុះ ហើយសូមឲ្យព្រះអម្ចាស់ទ្រង់ធ្វើតាមតែបំណងព្រះហឫទ័យទ្រង់ចុះ មើល ទូលបង្គំក៏ថ្វាយគោ សំរាប់ដង្វាយដុត ប្រដាប់បញ្ជាន់ស្រូវ សំរាប់ជាឧស និងស្រូវនេះ សំរាប់ជាដង្វាយម្សៅផង ទូលបង្គំថ្វាយទាំងអស់
24 តែស្តេចដាវីឌទ្រង់មានព្រះបន្ទូលនឹងអ័រ៉ៅណាថា កុំឡើយ គឺយើងចង់ទិញ ដោយពេញថ្លៃវិញ យើងមិនព្រមយករបស់ឯង ទៅថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយដង្វាយដុតណា ដោយឥតបង់ថ្លៃទិញនោះឡើយ
25 ដូច្នេះ ដាវីឌក៏ថ្លឹងមាសដំឡៃ៦០០រៀល ឲ្យដល់អ័រ៉ៅណា ប្តូរនឹងទីលាន