24 តែស្តេចដាវីឌទ្រង់មានព្រះបន្ទូលនឹងអ័រ៉ៅណាថា កុំឡើយ គឺយើងចង់ទិញ ដោយពេញថ្លៃវិញ យើងមិនព្រមយករបស់ឯង ទៅថ្វាយដល់ព្រះយេហូវ៉ា ឬថ្វាយដង្វាយដុតណា ដោយឥតបង់ថ្លៃទិញនោះឡើយ
25 ដូច្នេះ ដាវីឌក៏ថ្លឹងមាសដំឡៃ៦០០រៀល ឲ្យដល់អ័រ៉ៅណា ប្តូរនឹងទីលាន
26 រួចទ្រង់ស្អាងអាសនា១ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏ថ្វាយដង្វាយដុត និងដង្វាយមេត្រី ហើយអំពាវនាវដល់ព្រះយេហូវ៉ា ព្រះទ្រង់ក៏តបពីស្ថានសួគ៌មក ដោយភ្លើងនៅលើអាសនាដង្វាយដុត
27 ព្រះយេហូវ៉ាទ្រង់បង្គាប់ទៅ ហើយទេវតាក៏ស៊កដាវទៅក្នុងស្រោមវិញ។
28 នៅវេលានោះ កាលដាវីឌឃើញថា ព្រះយេហូវ៉ាបានមានព្រះបន្ទូលតបមកទ្រង់ នៅត្រង់ទីលានរបស់អ័រ៉ៅណាជាសាសន៍យេប៊ូសដូច្នេះ នោះទ្រង់ក៏ថ្វាយយញ្ញបូជា នៅទីនោះ
29 ដ្បិតរោងឧបោសថនៃព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន ហើយអាសនាដង្វាយដុតនោះនៅលើទីខ្ពស់ត្រង់ក្រុងគីបៀនវិញ
30 ដាវីឌយាងទៅឯមុខអាសនានោះ ដើម្បីទូលសួរដល់ព្រះមិនបាន ដោយភ័យខ្លាច ដល់ដាវរបស់ទេវតានៃព្រះយេហូវ៉ា។