27 ព្រះយេហូវ៉ាទ្រង់បង្គាប់ទៅ ហើយទេវតាក៏ស៊កដាវទៅក្នុងស្រោមវិញ។
28 នៅវេលានោះ កាលដាវីឌឃើញថា ព្រះយេហូវ៉ាបានមានព្រះបន្ទូលតបមកទ្រង់ នៅត្រង់ទីលានរបស់អ័រ៉ៅណាជាសាសន៍យេប៊ូសដូច្នេះ នោះទ្រង់ក៏ថ្វាយយញ្ញបូជា នៅទីនោះ
29 ដ្បិតរោងឧបោសថនៃព្រះយេហូវ៉ា ដែលលោកម៉ូសេបានធ្វើនៅទីរហោស្ថាន ហើយអាសនាដង្វាយដុតនោះនៅលើទីខ្ពស់ត្រង់ក្រុងគីបៀនវិញ
30 ដាវីឌយាងទៅឯមុខអាសនានោះ ដើម្បីទូលសួរដល់ព្រះមិនបាន ដោយភ័យខ្លាច ដល់ដាវរបស់ទេវតានៃព្រះយេហូវ៉ា។