1 ដាវីឌក៏មានព្រះបន្ទូលថា នេះគឺជាព្រះវិហារនៃព្រះយេហូវ៉ាដ៏ជាព្រះ ហើយនេះជាអាសនានៃដង្វាយដុតសំរាប់ពួកអ៊ីស្រាអែលហើយ។
2 គ្រានោះ ទ្រង់បង្គាប់ ឲ្យប្រមូលពួកសាសន៍ដទៃទាំងអម្បាលម៉ាន ដែលអាស្រ័យនៅក្នុងស្រុកអ៊ីស្រាអែល ហើយចាត់ជាងឲ្យទៅដាប់ថ្ម សំរាប់ស្អាងព្រះវិហារនៃព្រះ
3 ទ្រង់ក៏រៀបចំដែកយ៉ាងសន្ធឹក ដើម្បីធ្វើដែកគោលសំរាប់សន្លឹក និងក្របទ្វារ ហើយសំរាប់ត្រចៀកទ្វារផង និងលង្ហិនយ៉ាងសន្ធឹក ដែលថ្លឹងមិនបានដែរ
4 ព្រមទាំងឈើតាត្រៅឥតគណនា ដ្បិតពួកសាសន៍ស៊ីដូន និងពួកអ្នកក្រុងទីរ៉ុសគេនាំឈើតាត្រៅយ៉ាងសន្ធឹក មកថ្វាយដាវីឌ