16 ខាងឯមាស ប្រាក់ លង្ហិន និងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំឡើង ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយនឹងឯងផង។
17 ដាវីឌក៏បង្គាប់ដល់ពួកអ្នក ដែលជាកំពូលរបស់សាសន៍អ៊ីស្រាអែលដែរ ឲ្យគេត្រូវជួយសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់
18 ដោយព្រះបន្ទូលថា តើព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា មិនគង់នៅជាមួយទេឬអី តើទ្រង់មិនបានឲ្យអ្នករាល់គ្នាឈប់សំរាក នៅគ្រប់ទិសដែរទេឬ ដ្បិតទ្រង់បានប្រគល់ពួកអ្នកស្រុកនេះមកក្នុងកណ្តាប់ដៃយើងហើយ ស្រុកនេះបានចុះចូលនៅចំពោះព្រះយេហូវ៉ា និងពួករាស្ត្ររបស់ទ្រង់
19 ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងឡើង ស្អាងទីបរិសុទ្ធផងព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ទ្រង់ មកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាង សំរាប់ព្រះនាមទ្រង់។