១ របាក្សត្រ 23:10-16 KHOV

10 ឯ​កូន​ស៊ីម៉ាយ គឺ​យ៉ាហាត ស៊ីណា យេអ៊ូស និង​បេរា​អ្នក​ទាំង​៤​នេះ ជា​កូន​ស៊ីម៉ាយ

11 ហើយ​យ៉ាហាត ជា​មេ​ស៊ីណា ជា​អ្នក​បន្ទាប់ តែ​យេអ៊ូស និង​បេរា គេ​មិន‌សូវ​មាន​កូន​ច្រើន​ទេ បាន​ជា​គេ​រាប់​ទុក​ជា​វង្សា​តែ​១​វិញ។

12 ឯ​កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ទាំង​អស់​៤​នាក់​នេះ

13 ឯ​កូន​របស់​អាំរ៉ាម គឺ​អើរ៉ុន និង​ម៉ូសេ ហើយ​អើរ៉ុន និង​កូន​លោក​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ញែក​ចេញ ទុក​ជា​បរិសុទ្ធ​ជា​ដរាប​ទៅ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់ ហើយ​សរសើរ‌ដំកើង​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ទៅ

14 តែ​ឯ​កូន​របស់​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ នោះ​បាន​រាប់​បញ្ចូល ក្នុង​ពូជ​អំបូរ​លេវី

15 ឯ​កូន​របស់​ម៉ូសេ គឺ​គើសុន និង​អេលា‌ស៊ើរ

16 ជា​កូន​របស់​គើសុន គឺ​សេបួល ជា​មេ