14 តែឯកូនរបស់ម៉ូសេ ជាអ្នកសំណប់របស់ព្រះ នោះបានរាប់បញ្ចូល ក្នុងពូជអំបូរលេវី
15 ឯកូនរបស់ម៉ូសេ គឺគើសុន និងអេលាស៊ើរ
16 ជាកូនរបស់គើសុន គឺសេបួល ជាមេ
17 កូនរបស់អេលាស៊ើរ គឺរេហាបយ៉ា ជាមេ ហើយអេលាស៊ើរគ្មានកូនប្រុសណាទៀតទេ តែរេហាបយ៉ាមានកូនច្រើនណាស់
18 ឯកូនរបស់យីតសារ គឺសឡូមិត ជាមេ
19 កូនរបស់ហេប្រុន គឺយេរីយ៉ា ជាមេ អ័ម៉ារា ជាអ្នកទី២ យ៉ាហាសៀលទី៣ និងយេកាមាមទី៤
20 ឯកូនរបស់អ៊ូស៊ាល គឺមីកា ជាមេ និងយីសយ៉ា ជាទី២។