១ របាក្សត្រ 23:17-23 KHOV

17 កូន​របស់​អេលា‌ស៊ើរ គឺ​រេហាបយ៉ា ជា​មេ ហើយ​អេលា‌ស៊ើរ​គ្មាន​កូន​ប្រុស​ណា​ទៀត​ទេ តែ​រេហាបយ៉ា​មាន​កូន​ច្រើន​ណាស់

18 ឯ​កូន​របស់​យីតសារ គឺ​សឡូមិត ជា​មេ

19 កូន​របស់​ហេប្រុន គឺ​យេរីយ៉ា ជា​មេ អ័ម៉ារា ជា​អ្នក​ទី​២ យ៉ាហា‌សៀល​ទី​៣ និង​យេកាមាម​ទី​៤

20 ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា ជា​មេ និង​យីសយ៉ា ជា​ទី​២។

21 ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស

22 ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ

23 ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត ទាំង​អស់​៣​នាក់។