១ របាក្សត្រ 23:22-28 KHOV

22 ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ

23 ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត ទាំង​អស់​៣​នាក់។

24 ពួក​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​នៃ​ឪពុក​គេ គឺ​ជា​មេ​លើ​វង្ស​នៃ​ឪពុក​គេ ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ឈ្មោះ​គេ​រៀង​រាល់​ខ្លួន ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ

25 ដ្បិត​ដាវីឌ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​ប្រោស‌ប្រទាន ឲ្យ​រាស្ត្រ​ទ្រង់​បាន​សេចក្ដី​ស្រាក‌ស្រាន្ត ហើយ​ទ្រង់​នឹង​គង់​នៅ​ក្រុង​យេរូ‌សាឡិម ជា​រៀង‌រាប​ដរាប​ទៅ

26 ឯ​ពួក​លេវី គេ​មិន​ត្រូវ​ការ​សែង​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់ សំរាប់​ការ‌ងារ​នៃ​រោង​នោះ​ទៀត​ឡើយ

27 ដ្បិត​តាម​ពាក្យ​បង្គាប់​ក្រោយ​បង្អស់​របស់​ដាវីឌ នោះ​គេ​បាន​រាប់​ចំនួន​ពួក​កូន​ចៅ​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ

28 ពី​ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បំរើ​ពួក​កូន​ចៅ​អើរ៉ុន សំរាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន និង​ការ​សំអាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ