១ របាក្សត្រ 23:29-32 KHOV

29 ហើយ​គឺ​ជា​អ្នក​ធ្វើ​នំបុ័ង​តាំង​ទុក ម្សៅ​យ៉ាង​ម៉ដ្ត សំរាប់​ដង្វាយ​ម្សៅ ទោះ​បើ​ធ្វើ​នំ​ក្រៀប​ឥត​ដំបែ ឬ​នំ​ដែល​ចំអិន​ក្នុង​ពុម្ព ឬ​ដែល​ចៀន​ក្តី ហើយ​នឹង​ការ​វាល់​វាស់​ទាំង​ប៉ុន្មាន​ផង

30 គេ​ត្រូវ​ឈរ​រាល់​តែ​ព្រឹក ដើម្បី​នឹង​អរ​ព្រះ‌គុណ ហើយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពេល​ល្ងាច​ផង

31 ក៏​ត្រូវ​ថ្វាយ​គ្រប់​ទាំង​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា នៅ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច​តាម​ចំនួន តាម​របៀប​នៃ​ពេល​ទាំង​នោះ

32 ព្រម​ទាំង​រក្សា​បញ្ញើ ជា​ត្រសាល​ជំនុំ និង​ទី​បរិសុទ្ធ ហើយ​បញ្ញើ​របស់​ពួក​កូន​ចៅ​អើរ៉ុន ជា​បង​ប្អូន​គេ ដែល​សំរាប់​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ផង។