3 ឯពួកលេវី នោះបានរាប់ ចាប់តាំងពីអាយុ៣០ឆ្នាំ ឡើងទៅលើ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួន៣ម៉ឺន៨ពាន់នាក់
4 ក្នុងពួកនោះ មាន២ម៉ឺន៤ពាន់នាក់ ដែលត្រូវត្រួតត្រាការ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ហើយមាន៦ពាន់នាក់ ដែលជាចៅក្រម និងសុភា
5 មាន៤ពាន់នាក់ ជាអ្នកឆ្មាំទ្វារ ៤ពាន់នាក់ទៀត ជាអ្នកច្រៀងសរសើរដល់ព្រះយេហូវ៉ា ដោយប្រដាប់ភ្លេង ដែលដាវីឌបានធ្វើសំរាប់ការច្រៀងសរសើរ
6 រួចដាវីឌទ្រង់ញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ ហើយនឹងម្រ៉ារី។
7 ក្នុងពួកកូនរបស់គើសុន មានឡាអាដាន និងស៊ីម៉ាយ
8 ឯកូនរបស់ឡាអាដាន គឺយេហ៊ីអែល ជាមេ រួចសេថាម និងយ៉ូអែល ទាំងអស់៣នាក់
9 ឯកូនរបស់ស៊ីម៉ាយ គឺសឡូមិត ហាស៊ាល និងហារ៉ាន ទាំងអស់៣នាក់ នេះហើយជាមេ ក្នុងពួកវង្សខាងឡាអាដាន