១ របាក្សត្រ 23:5-11 KHOV

5 មាន​៤​ពាន់​នាក់ ជា​អ្នក​ឆ្មាំ​ទ្វារ ៤​ពាន់​នាក់​ទៀត ជា​អ្នក​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ប្រដាប់​ភ្លេង ដែល​ដាវីឌ​បាន​ធ្វើ​សំរាប់​ការ​ច្រៀង​សរសើរ

6 រួច​ដាវីឌ​ទ្រង់​ញែក​គេ​ចេញ​ជា​វេន​តាម​ពួក​វង្ស​របស់​លេវី គឺ​គើសុន កេហាត់ ហើយ​នឹង​ម្រ៉ារី។

7 ក្នុង​ពួក​កូន​របស់​គើសុន មាន​ឡាអាដាន និង​ស៊ីម៉ាយ

8 ឯ​កូន​របស់​ឡាអាដាន គឺ​យេហ៊ី‌អែល ជា​មេ រួច​សេថាម និង​យ៉ូអែល ទាំង​អស់​៣​នាក់

9 ឯ​កូន​របស់​ស៊ីម៉ាយ គឺ​សឡូមិត ហាស៊ាល និង​ហារ៉ាន ទាំង​អស់​៣​នាក់ នេះ​ហើយ​ជា​មេ ក្នុង​ពួក​វង្ស​ខាង​ឡាអាដាន

10 ឯ​កូន​ស៊ីម៉ាយ គឺ​យ៉ាហាត ស៊ីណា យេអ៊ូស និង​បេរា​អ្នក​ទាំង​៤​នេះ ជា​កូន​ស៊ីម៉ាយ

11 ហើយ​យ៉ាហាត ជា​មេ​ស៊ីណា ជា​អ្នក​បន្ទាប់ តែ​យេអ៊ូស និង​បេរា គេ​មិន‌សូវ​មាន​កូន​ច្រើន​ទេ បាន​ជា​គេ​រាប់​ទុក​ជា​វង្សា​តែ​១​វិញ។