១ របាក្សត្រ 24:16-22 KHOV

16 ទី​១៩​ត្រូវ​ពេថា‌ហ៊ីយ៉ា ទី​២០​ត្រូវ​យេហេ‌សិគាល

17 ទី​២១​ត្រូវ​លើ​យ៉ាគិន ទី​២២​ត្រូវ​លើ​កាមូល

18 ឯ​ទី​២៣ នោះ​ត្រូវ​លើ​ដេឡាយ៉ា ហើយ​ទី​២៤ ត្រូវ​ម្អាស៊ា

19 នេះ​ហើយ​ជា​របៀប​វេន​របស់​គេ តាម​ការ‌ងារ​រៀង​ខ្លួន ដើម្បី​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​កំណត់​ដែល​អើរ៉ុន ជា​ព្ធយុ‌កោ​គេ បាន​ចែក​ឲ្យ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​បង្គាប់​ដល់​លោក។

20 ឯ​ពួក​កូន​ចៅ​លេវី​ដែល​សល់​នៅ គឺ​ក្នុង​ពួក​កូន​របស់​អាំរ៉ាម មាន​សេបួល ក្នុង​ពួក​កូន​របស់​សេបួល មាន​យេដាយ៉ា

21 ខាង​ឯ​រេហាបយ៉ា គឺ​កូន​គាត់​ឈ្មោះ​យីសយ៉ា ជា​មេ

22 ខាង​ឯ​ពួក​យីតសារ នោះ​មាន​សឡូមិត​កូន​របស់​សឡូមិត គឺ​យ៉ាហាត