១ របាក្សត្រ 24:19-25 KHOV

19 នេះ​ហើយ​ជា​របៀប​វេន​របស់​គេ តាម​ការ‌ងារ​រៀង​ខ្លួន ដើម្បី​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​កំណត់​ដែល​អើរ៉ុន ជា​ព្ធយុ‌កោ​គេ បាន​ចែក​ឲ្យ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​បង្គាប់​ដល់​លោក។

20 ឯ​ពួក​កូន​ចៅ​លេវី​ដែល​សល់​នៅ គឺ​ក្នុង​ពួក​កូន​របស់​អាំរ៉ាម មាន​សេបួល ក្នុង​ពួក​កូន​របស់​សេបួល មាន​យេដាយ៉ា

21 ខាង​ឯ​រេហាបយ៉ា គឺ​កូន​គាត់​ឈ្មោះ​យីសយ៉ា ជា​មេ

22 ខាង​ឯ​ពួក​យីតសារ នោះ​មាន​សឡូមិត​កូន​របស់​សឡូមិត គឺ​យ៉ាហាត

23 ឯ​ពួក​កូន​របស់​ហេប្រុន គឺ​យេរីយ៉ា ជា​ទី​១ អ័ម៉ារា ជា​ទី​២ យ៉ាហា‌សៀល ជា​ទី​៣ យេកាមាម ជា​ទី​៤

24 ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា កូន​របស់​មីកា គឺ​សាមារ

25 ឯ​ប្អូន​របស់​មីកា គឺ​យីសយ៉ា ហើយ​កូន​របស់​យីសយ៉ា គឺ​សាការី