១ របាក្សត្រ 25:4-10 KHOV

4 ខាង​ឯ​ហេម៉ាន ពួក​កូន​ចៅ​លោក គឺ​ប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរី‌ម៉ូត ហាណានា ហាណានី អេលាថា គីដាលធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូស‌បេ‌កាសា ម៉ាឡូធី ហូធារ និង​ម៉ាហា‌ស៊ីយ៉ូត

5 នោះ​សុទ្ធ​តែ​ជា​កូន​របស់​ហេម៉ាន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ សំរាប់​លើក​ស្នែង​ឡើង​ផ្លុំ ព្រះ​ទ្រង់​ប្រោស​ឲ្យ​ហេម៉ាន​បាន​កូន​ប្រុស​១៤ និង​កូន​ស្រី​៣

6 អ្នក​ទាំង​នោះ​សុទ្ធ​តែ​នៅ​ក្នុង​បង្គាប់​របស់​ឪពុក សំរាប់​ការ​ចំរៀង​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដោយ​លេង​ឈឹង ពិណ និង​ស៊ុង ដើម្បី​ធ្វើ​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ ឯ​អេសាភ យេឌូថិន និង​ហេម៉ាន លោក​នៅ​ក្នុង​បង្គាប់​របស់​ស្តេច

7 អ្នក​ទាំង​នោះ និង​បង​ប្អូន​គេ​ដែល​បាន​ហាត់​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​អស់​អ្នក​ដែល​ប្រសប់ នោះ​មាន​ចំនួន​២៨៨​នាក់

8 គេ​បាន​ចាប់​ឆ្នោត ឲ្យ​បាន​ការ‌ងារ​របស់​គេ​រៀង​ខ្លួន ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​គ្រូ និង​សិស្ស ក៏​ដូច​គ្នា​ទាំង​អស់។

9 ឆ្នោត​មុន​ដំបូង ត្រូវ​លើ​ឈ្មោះ​យ៉ូសែប សំរាប់​ពួក​អេសាភ ទី​២​ត្រូវ​លើក​កេដាលា ដែល​ខ្លួន​គាត់ បង​ប្អូន និង​កូន​គាត់ ទាំង​អស់​មាន​១២​នាក់

10 ទី​៣​ត្រូវ​សាគើរ ដែល​កូន​គាត់ និង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់