5 នោះសុទ្ធតែជាកូនរបស់ហេម៉ាន ជាអ្នកមើលឆុតរបស់ស្តេច ខាងឯព្រះបន្ទូលនៃព្រះ សំរាប់លើកស្នែងឡើងផ្លុំ ព្រះទ្រង់ប្រោសឲ្យហេម៉ានបានកូនប្រុស១៤ និងកូនស្រី៣
6 អ្នកទាំងនោះសុទ្ធតែនៅក្នុងបង្គាប់របស់ឪពុក សំរាប់ការចំរៀងក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដោយលេងឈឹង ពិណ និងស៊ុង ដើម្បីធ្វើការងាររបស់ព្រះវិហារនៃព្រះ ឯអេសាភ យេឌូថិន និងហេម៉ាន លោកនៅក្នុងបង្គាប់របស់ស្តេច
7 អ្នកទាំងនោះ និងបងប្អូនគេដែលបានហាត់ច្រៀងថ្វាយព្រះយេហូវ៉ា គឺអស់អ្នកដែលប្រសប់ នោះមានចំនួន២៨៨នាក់
8 គេបានចាប់ឆ្នោត ឲ្យបានការងាររបស់គេរៀងខ្លួន ទាំងតូចទាំងធំ ហើយទាំងគ្រូ និងសិស្ស ក៏ដូចគ្នាទាំងអស់។
9 ឆ្នោតមុនដំបូង ត្រូវលើឈ្មោះយ៉ូសែប សំរាប់ពួកអេសាភ ទី២ត្រូវលើកកេដាលា ដែលខ្លួនគាត់ បងប្អូន និងកូនគាត់ ទាំងអស់មាន១២នាក់
10 ទី៣ត្រូវសាគើរ ដែលកូនគាត់ និងបងប្អូន ទាំងអស់មាន១២នាក់
11 ទី៤ត្រូវយីសរី ដែលកូនគាត់ និងបងប្អូន ទាំងអស់មាន១២នាក់