១ របាក្សត្រ 25:9-15 KHOV

9 ឆ្នោត​មុន​ដំបូង ត្រូវ​លើ​ឈ្មោះ​យ៉ូសែប សំរាប់​ពួក​អេសាភ ទី​២​ត្រូវ​លើក​កេដាលា ដែល​ខ្លួន​គាត់ បង​ប្អូន និង​កូន​គាត់ ទាំង​អស់​មាន​១២​នាក់

10 ទី​៣​ត្រូវ​សាគើរ ដែល​កូន​គាត់ និង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់

11 ទី​៤​ត្រូវ​យីសរី ដែល​កូន​គាត់ និង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់

12 ទី​៥​ត្រូវ​នេថានា ដែល​កូន​គាត់ និង​បង​ប្អូន​ទាំង​អស់​មាន​១២​នាក់

13 ទី​៦​ត្រូវ​ប៊ូកគា ដែល​កូន​គាត់ និង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់

14 ទី​៧​ត្រូវ​យេសា‌រេឡា ដែល​កូន​គាត់ និង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់

15 ទី​៨​ត្រូវ​យេសាយ៉ា ដែល​កូន​គាត់ និង​បង​ប្អូន ទាំង​អស់​មាន​១២​នាក់