១ របាក្សត្រ 26:1-6 KHOV

1 ឯ​ផ្នែក​របស់​ពួក​ឆ្មាំ​ទ្វារ នោះ​ក្នុង​ពួក​កូរេ​មាន​មសេ‌លេមា ជា​កូន​កូរេ ក្នុង​វង្សា​របស់​អេសាភ

2 ហើយ​មសេ‌លេមា​មាន​កូន គឺ​សាការី ជា​កូន​ច្បង យេឌី‌អែល ជា​ទី​២ សេបាឌា​ទី​៣ យ៉ាត‌នាល​ទី​៤

3 អេឡាំ​ទី​៥ យ៉ូហា‌ណាន​ទី​៦ និង​អេលី‌យ៉ូ‌ន៉ាយ​ទី​៧

4 ឯ​អូបិឌ-អេដំម​ក៏​មាន​កូន គឺ​សេម៉ាយ៉ា ជា​កូន​ច្បង យ៉ូសា‌បាឌ ជា​ទី​២ យ៉ូអា ទី​៣ សាកើរ​ទី​៤ នេថា‌នេល​ទី​៥

5 អាំមាល​ទី​៦ អ៊ីសាខារ​ទី​៧ និង​ពេអ៊ូល‌ថាយ​ទី​៨ ដ្បិត​ព្រះ​បាន​ប្រទាន​ពរ​ដល់​លោក

6 ហើយ​សេម៉ាយ៉ា ជា​កូន​លោក ក៏​បាន​កូន​ដែរ អ្នក​ទាំង​នោះ​បាន​ត្រួត‌ត្រា​លើ​វង្ស​របស់​ឪពុក​គេ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន