10 ហើយហូសា ក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង គង់តែឪពុកបានតាំងឡើង ឲ្យធ្វើជាមេដែរ)
11 ហ៊ីលគីយ៉ា ជាទី២ ថេបាលយ៉ា ទី៣ សាការីទី៤ ឯកូនចៅ និងបងប្អូនរបស់ហូសាទាំងអស់ មាន១៣នាក់។
12 ក្នុងបណ្តាអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារសំរាប់ជាវេនតគ្នា ព្រមទាំងពួកមេដែលមានការងារ ដូចជាបងប្អូនគេដែរនោះផង ដើម្បីនឹងរក្សាក្នុងព្រះវិហារនៃព្រះយេហូវ៉ា
13 គេក៏ចាប់ឆ្នោត ទាំងតូចទាំងធំ តាមវង្សរបស់ឪពុកគេ ឲ្យបានត្រូវទ្វារនីមួយៗ
14 ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចមកគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជំនួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវត្រង់ទ្វារខាងជើង
15 ឯឆ្នោតរបស់អូបិឌ-អេដំម ត្រូវត្រង់ទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង
16 ឆ្នោតរបស់ស៊ូភីម និងហូសា នោះត្រូវត្រង់ទ្វារខាងលិច និងទ្វារសាលេគែត ត្រង់ថ្នល់ដែលឡើងទៅ ឲ្យគ្រប់គ្នាបានចាំយាមទល់មុខគ្នា