11 ហ៊ីលគីយ៉ា ជាទី២ ថេបាលយ៉ា ទី៣ សាការីទី៤ ឯកូនចៅ និងបងប្អូនរបស់ហូសាទាំងអស់ មាន១៣នាក់។
12 ក្នុងបណ្តាអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារសំរាប់ជាវេនតគ្នា ព្រមទាំងពួកមេដែលមានការងារ ដូចជាបងប្អូនគេដែរនោះផង ដើម្បីនឹងរក្សាក្នុងព្រះវិហារនៃព្រះយេហូវ៉ា
13 គេក៏ចាប់ឆ្នោត ទាំងតូចទាំងធំ តាមវង្សរបស់ឪពុកគេ ឲ្យបានត្រូវទ្វារនីមួយៗ
14 ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចមកគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជំនួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវត្រង់ទ្វារខាងជើង
15 ឯឆ្នោតរបស់អូបិឌ-អេដំម ត្រូវត្រង់ទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង
16 ឆ្នោតរបស់ស៊ូភីម និងហូសា នោះត្រូវត្រង់ទ្វារខាងលិច និងទ្វារសាលេគែត ត្រង់ថ្នល់ដែលឡើងទៅ ឲ្យគ្រប់គ្នាបានចាំយាមទល់មុខគ្នា
17 ឯខាងកើត មានពួកលេវី៦នាក់ ខាងជើងមាន៤នាក់រាល់តែថ្ងៃ ខាងត្បូងមាន៤នាក់រាល់តែថ្ងៃ ហើយខាងឃ្លាំងមាន៤នាក់