13 គេក៏ចាប់ឆ្នោត ទាំងតូចទាំងធំ តាមវង្សរបស់ឪពុកគេ ឲ្យបានត្រូវទ្វារនីមួយៗ
14 ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចមកគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជំនួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវត្រង់ទ្វារខាងជើង
15 ឯឆ្នោតរបស់អូបិឌ-អេដំម ត្រូវត្រង់ទ្វារខាងត្បូង ហើយឆ្នោតរបស់ពួកកូនគាត់ ត្រូវខាងឃ្លាំង
16 ឆ្នោតរបស់ស៊ូភីម និងហូសា នោះត្រូវត្រង់ទ្វារខាងលិច និងទ្វារសាលេគែត ត្រង់ថ្នល់ដែលឡើងទៅ ឲ្យគ្រប់គ្នាបានចាំយាមទល់មុខគ្នា
17 ឯខាងកើត មានពួកលេវី៦នាក់ ខាងជើងមាន៤នាក់រាល់តែថ្ងៃ ខាងត្បូងមាន៤នាក់រាល់តែថ្ងៃ ហើយខាងឃ្លាំងមាន៤នាក់
18 ត្រង់ទ្វារប៉ារបើរខាងលិច មាន៤នាក់ចាំនៅត្រង់ថ្នល់ ហើយ២នាក់នៅត្រង់ទ្វារប៉ារបើរនោះ
19 នេះហើយជាវេនរបស់ពួកឆ្មាំទ្វារ ក្នុងពួកកូនចៅកូរេ និងពួកកូនចៅម្រ៉ារី។