១ របាក្សត្រ 26:18-24 KHOV

18 ត្រង់​ទ្វារ​ប៉ារបើរ​ខាង​លិច មាន​៤​នាក់​ចាំ​នៅ​ត្រង់​ថ្នល់ ហើយ​២​នាក់​នៅ​ត្រង់​ទ្វារ​ប៉ារបើរ​នោះ

19 នេះ​ហើយ​ជា​វេន​របស់​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​កូរេ និង​ពួក​កូន​ចៅ​ម្រ៉ារី។

20 ហើយ​ក្នុង​ពួក​លេវី មាន​អ័ហ៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ ហើយ​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន

21 ចំណែក​ឯ​កូន​ចៅ​របស់​ឡាអាដាន គឺ​ជា​កូន​ចៅ​នៃ​ពួក​គើសុន ដែល​កើត​ដោយ‌សារ​ឡាអាដាន ជា​ពួក​មេ​លើ​វង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន ដែល​ត្រូវ​ខាង​ឡាអាដាន ជា​ពួក​គើសុន នោះ​មាន​យីអែលី

22 ឯ​កូន​របស់​យីអែលី គឺ​សេថាម និង​យ៉ូអែល ជា​ប្អូន​គេ បាន​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

23 ហើយ​ក្នុង​ពួក​អាំរ៉ាម ពួក​យីតសារ ពួក​ហេប្រុន និង​ពួក​អ៊ូស៊ាល

24 ព្រម​ទាំង​សេបួល ជា​កូន​គើសុន ដែល​ជា​កូន​ម៉ូសេ នោះ​សុទ្ធ​តែ​ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​ទាំង​អស់