១ របាក្សត្រ 26:25-31 KHOV

25 ឯ​បង​ប្អូន​គាត់​ដែល​កើត​ដោយ‌សារ​អេលា‌ស៊ើរ នោះ​គឺ​រេហាបយ៉ា ដែល​បង្កើត​យេសាយ៉ាៗ​បង្កើត​យ៉ូរ៉ាម យ៉ូរ៉ាម​បង្កើត​សីកគ្រីៗ​បង្កើត​សឡូមិត

26 គឺ​សឡូមិត​នេះ និង​បង​ប្អូន​គាត់ ជា​អ្នក​ត្រួត​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន ជា​របស់​ដែល​ស្តេច​ដាវីឌ អស់​ទាំង​មេ​លើ​ពួក​វង្សា‌នុវង្ស ពួក​មេ​លើ​ទាហាន​១​ពាន់​នាក់ និង​លើ​១០០​នាក់ ហើយ​ពួក​មេ‌ទ័ព​ធំ​បាន​ថ្វាយ

27 គឺ​ជា​របស់​គេ​ថ្វាយ ពី​របឹប​ដែល​ចាប់​យក​បាន​ក្នុង​ចំបាំង សំរាប់​នឹង​ជួស‌ជុល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

28 ហើយ​របស់​ទាំង​ប៉ុន្មាន ដែល​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត សូល ជា​បុត្រ​គីស អ័ប៊ី‌នើរ ជា​កូន​នើរ និង​យ៉ូអាប់ ជា​កូន​សេរូយ៉ា បាន​ថ្វាយ​ដែរ របស់​អ្វី​ដែល​អ្នក​ណា​បាន​ថ្វាយ​ក៏​ដោយ នោះ​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​របស់​សឡូមិត និង​បង​ប្អូន​គាត់​ទាំង​អស់។

29 ខាង​ឯ​ពួក​យីតសារ នោះ​កេណានា និង​កូន​ចៅ​គាត់ ជា​អ្នក​សំរាប់​ការ‌ងារ​ខាង​ក្រៅ ជា​ការ​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល គឺ​ជា​ចៅ‌ក្រម និង​សុភា

30 ក្នុង​ពួក​ហេប្រុន​មាន​ហាសាបយ៉ា និង​បង​ប្អូន​គាត់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ចំនួន​១៧០០​នាក់ គេ​ជា​អ្នក​ត្រួត‌ត្រា​លើ​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ទិស​ខាង​លិច​សំរាប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា និង​សំរាប់​ការ​ខាង​ស្តេច​ផង

31 ក្នុង​ពួក​ហេប្រុន មាន​យេរីយ៉ា ជា​មេ​លើ​ពួក​ហេប្រុន​នោះ តាម​អស់​ទាំង​ដំណ​នៃ​វង្ស​របស់​ឪពុក​គេ នៅ​ឆ្នាំ​ទី​៤០​ក្នុង​រាជ្យ​ដាវីឌ នោះ​គេ​រក​ពួក​អ្នក​នោះ ក៏​បាន​ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ក្នុង​ពួក​គេ​នៅ​ក្រុង​យ៉ាស៊ើរ ស្រុក​កាឡាត