29 ខាងឯពួកយីតសារ នោះកេណានា និងកូនចៅគាត់ ជាអ្នកសំរាប់ការងារខាងក្រៅ ជាការត្រួតត្រាលើពួកអ៊ីស្រាអែល គឺជាចៅក្រម និងសុភា
30 ក្នុងពួកហេប្រុនមានហាសាបយ៉ា និងបងប្អូនគាត់ ដែលសុទ្ធតែជាមនុស្សក្លាហាន ចំនួន១៧០០នាក់ គេជាអ្នកត្រួតត្រាលើពួកអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ទិសខាងលិចសំរាប់កិច្ចការទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា និងសំរាប់ការខាងស្តេចផង
31 ក្នុងពួកហេប្រុន មានយេរីយ៉ា ជាមេលើពួកហេប្រុននោះ តាមអស់ទាំងដំណនៃវង្សរបស់ឪពុកគេ នៅឆ្នាំទី៤០ក្នុងរាជ្យដាវីឌ នោះគេរកពួកអ្នកនោះ ក៏បានឃើញមានមនុស្សខ្លាំងពូកែ មានចិត្តក្លាហានក្នុងពួកគេនៅក្រុងយ៉ាស៊ើរ ស្រុកកាឡាត
32 ឯបងប្អូនយេរីយ៉ា ដែលសុទ្ធតែជាមនុស្សក្លាហាន នោះមានចំនួន២៧០០នាក់ជាមេលើវង្សឪពុកគេ ជាអ្នកដែលស្តេចដាវីឌបានតាំងឲ្យត្រួតត្រាលើពួករូបេន ពួកកាឌ់ និងពូជអំបូរម៉ាន៉ាសេ១ចំហៀង ខាងឯគ្រប់ការរបស់ព្រះ និងការរបស់ស្តេចទាំងប៉ុន្មានផង។