3 អេឡាំទី៥ យ៉ូហាណានទី៦ និងអេលីយ៉ូន៉ាយទី៧
4 ឯអូបិឌ-អេដំមក៏មានកូន គឺសេម៉ាយ៉ា ជាកូនច្បង យ៉ូសាបាឌ ជាទី២ យ៉ូអា ទី៣ សាកើរទី៤ នេថានេលទី៥
5 អាំមាលទី៦ អ៊ីសាខារទី៧ និងពេអ៊ូលថាយទី៨ ដ្បិតព្រះបានប្រទានពរដល់លោក
6 ហើយសេម៉ាយ៉ា ជាកូនលោក ក៏បានកូនដែរ អ្នកទាំងនោះបានត្រួតត្រាលើវង្សរបស់ឪពុកគេ ដ្បិតគេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន
7 ឯកូនរបស់សេម៉ាយ៉ា គឺអូតនី រេផែល អូបិឌ អែលសាបាឌ និងបងប្អូនគេ ដែលជាមនុស្សក្លាហាន គឺអេលីហ៊ូវ និងសេម៉ាគា
8 នោះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដំមដែលខ្លួនគេ កូនចៅ និងបងប្អូនគេ សុទ្ធតែជាមនុស្សមានកំឡាំងជំនាញក្នុងការងារ មាន៦២នាក់ ដែលកើតពីអូបិឌ-អេដំម
9 ឯមសេលេមា គាត់មានកូន និងបងប្អូន១៨នាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន