១ របាក្សត្រ 26:4-10 KHOV

4 ឯ​អូបិឌ-អេដំម​ក៏​មាន​កូន គឺ​សេម៉ាយ៉ា ជា​កូន​ច្បង យ៉ូសា‌បាឌ ជា​ទី​២ យ៉ូអា ទី​៣ សាកើរ​ទី​៤ នេថា‌នេល​ទី​៥

5 អាំមាល​ទី​៦ អ៊ីសាខារ​ទី​៧ និង​ពេអ៊ូល‌ថាយ​ទី​៨ ដ្បិត​ព្រះ​បាន​ប្រទាន​ពរ​ដល់​លោក

6 ហើយ​សេម៉ាយ៉ា ជា​កូន​លោក ក៏​បាន​កូន​ដែរ អ្នក​ទាំង​នោះ​បាន​ត្រួត‌ត្រា​លើ​វង្ស​របស់​ឪពុក​គេ ដ្បិត​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន

7 ឯ​កូន​របស់​សេម៉ាយ៉ា គឺ​អូតនី រេផែល អូបិឌ អែល‌សា‌បាឌ និង​បង​ប្អូន​គេ ដែល​ជា​មនុស្ស​ក្លាហាន គឺ​អេលី‌ហ៊ូវ និង​សេម៉ាគា

8 នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អូបិឌ-អេដំម​ដែល​ខ្លួន​គេ កូន​ចៅ និង​បង​ប្អូន​គេ សុទ្ធ​តែ​ជា​មនុស្ស​មាន​កំឡាំង​ជំនាញ​ក្នុង​ការ‌ងារ មាន​៦២​នាក់ ដែល​កើត​ពី​អូបិឌ-អេដំម

9 ឯ​មសេ‌លេមា គាត់​មាន​កូន និង​បង​ប្អូន​១៨​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន

10 ហើយ​ហូសា ក្នុង​វង្ស​ម្រ៉ារី​ក៏​មាន​កូន គឺ​ស៊ីមរី ជា​មេ (ដ្បិត​ទោះ​បើ​គាត់​មិន​មែន​ជា​កូន​ច្បង គង់​តែ​ឪពុក​បាន​តាំង​ឡើង ឲ្យ​ធ្វើ​ជា​មេ​ដែរ)