6 ហើយសេម៉ាយ៉ា ជាកូនលោក ក៏បានកូនដែរ អ្នកទាំងនោះបានត្រួតត្រាលើវង្សរបស់ឪពុកគេ ដ្បិតគេសុទ្ធតែជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន
7 ឯកូនរបស់សេម៉ាយ៉ា គឺអូតនី រេផែល អូបិឌ អែលសាបាឌ និងបងប្អូនគេ ដែលជាមនុស្សក្លាហាន គឺអេលីហ៊ូវ និងសេម៉ាគា
8 នោះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដំមដែលខ្លួនគេ កូនចៅ និងបងប្អូនគេ សុទ្ធតែជាមនុស្សមានកំឡាំងជំនាញក្នុងការងារ មាន៦២នាក់ ដែលកើតពីអូបិឌ-អេដំម
9 ឯមសេលេមា គាត់មានកូន និងបងប្អូន១៨នាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន
10 ហើយហូសា ក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង គង់តែឪពុកបានតាំងឡើង ឲ្យធ្វើជាមេដែរ)
11 ហ៊ីលគីយ៉ា ជាទី២ ថេបាលយ៉ា ទី៣ សាការីទី៤ ឯកូនចៅ និងបងប្អូនរបស់ហូសាទាំងអស់ មាន១៣នាក់។
12 ក្នុងបណ្តាអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារសំរាប់ជាវេនតគ្នា ព្រមទាំងពួកមេដែលមានការងារ ដូចជាបងប្អូនគេដែរនោះផង ដើម្បីនឹងរក្សាក្នុងព្រះវិហារនៃព្រះយេហូវ៉ា