១ របាក្សត្រ 27:10-16 KHOV

10 មេ​ទី​៧ សំរាប់​ខែ​អស្សុជ គឺ​ហេលែស ជា​ពួក​ពេឡូន ក្នុង​ពួក​កូន​ចៅ​អេប្រា‌អិម ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

11 មេ​ទី​៨ សំរាប់​ខែ​កត្តិក គឺ​ស៊ីបា‌កាយ ជា​ពួក​ហ៊ូសាយ ក្នុង​ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

12 មេ​ទី​៩ សំរាប់​ខែ​មិគសិរ គឺ​អ័បៀ‌ស៊ើរ ជា​អ្នក​ក្រុង​អាន៉ា‌ថោត ពូជ​អំបូរ​បេន‌យ៉ា‌មីន ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

13 មេ​ទី​១០ សំរាប់​ខែ​បុស្ស គឺ​ម៉ាហា‌រ៉ាយ ជា​អ្នក​ស្រុក​នថូផា ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

14 មេ​ទី​១១ សំរាប់​ខែ​មាឃ គឺ​បេណាយ៉ា ជា​អ្នក​ស្រុក​ពី​រ៉ាថូន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

15 មេ​ទី​១២ សំរាប់​ខែ​ផល្គុណ គឺ​ហេល‌ដាយ ជា​អ្នក​ស្រុក​នថូផា ពូជ​ពង្ស​អូធ្នាល ក្នុង​វេន​នេះ​ក៏​មាន​២​ម៉ឺន​៤​ពាន់​នាក់​ដែរ។

16 ឯ​ពួក​ចៅ‌ហ្វាយ ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន នោះ​ដូច្នេះ គឺ​ក្នុង​ពួក​រូបេន មាន​អេលា‌ស៊ើរ កូន​ស៊ីកគ្រី ជា​ចៅ‌ហ្វាយ ក្នុង​ពួក​ស៊ីម្មាន គឺ​សេផាធា កូន​ម្អាកា